ឯកឧត្តម ទេព ងន បានអនុញ្ញាតឱ្យគណៈប្រតិភូសភាប្រជាជនខេត្តស៊ីឈួន ចូលជួបសវនាការ នៅវិមានព្រឹទ្ធសភា


នារសៀលថ្ងៃអង្គារ ១២រោច ខែកត្តិក សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៤:៣០នាទី ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាប្រជាជនខេត្តស៊ីឈួន ដឹកនាំដោយឯកឧត្តម Liu Jie អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជន ខេត្តស៊ីឈួន ចូលជួបសវនាការ នៅវិមានព្រឹទ្ធសភា។