នៅទីស្តីការ​ក្រសួងសាធារណការ និងដឹកជញ្ជូនមានការប្រជុំប្រចាំសប្តាហ៍ស្តីអំពីការជួសជុលសំបុកមាន់


នៅថ្ងៃពុធទី១២ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាទៀងទាត់ជាមួយនឹងមន្ត្រីជាន់ខ្ពស់នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
របៀបវារៈសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យឡើងវិញនូវបទដ្ឋានបច្ចេកទេសសម្រាប់ការជួសជុលនិងការថែទាំផ្លូវថ្នល់។ ឯកឧត្តមរដ្ឋលេខាធិការ Pheng Sovicheano បានធ្វើបទបង្ហាញមួយ ស្តីអំពីគោលការណ៍ណែនាំលើការថែទាំជួសជុលផ្លូវថ្នល់ដើម្បីបង្ការកុំឱ្យខូចខាតធ្ងន់ធ្ងរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការពង្រឹងនីតិវិធីគ្រប់គ្រង និងការជួសជុលថែទាំផ្លូវថ្នល់ និងបានណែនាំឱ្យប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនបង្កើតក្រុមការងារជួសជុលសំបុកមាន់ ដើម្បីធ្វើយុទ្ធនាការឱ្យបានទូលំទូលាយក្នុងការជួសជុលសំបុកមាន់នៅទូទាំងប្រទេស។ នៅក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានធ្វើការណែនាំឱ្យបែងចែកឧបករណ៍ និងកៅស៊ូត្រជាក់សម្រាប់ជួសជុលសំបុកមាន់ទៅឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនដើម្បីសម្រេចភារកិច្ចនេះ។

f1 f2 f4 f3 f5