គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំដើម្បីពិភាក្សានិងអនុម័តលើរបៀបវារៈ មួយចំនួន


គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃអង្គារ៍ ៤កើតខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំដើម្បីពិភាក្សានិងអនុម័តលើរបៀបវារៈ មួយចំនួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

បន្ទាប់ពីបានពិភាក្សាតាមរបៀបវារៈ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី១នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដោយមានរៀបវារៈចំនួនពីរ គឺ ការពិភាក្សានិងអនុម័ត ស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន)នៃច្បាប់ស្តីពី គណបក្សនយោបាយនិង ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់បរធនបាលកិច្ច៕