អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីរាជការមន្ទីរជុំវិញខេត្តជាច្រើនរូប ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតកម្លាំងពលកម្ម


កំពង់ស្ពឺព្រឹកថ្ងៃច័ន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីរាជការមន្ទីរជុំវិញខេត្តជាច្រើនរូប ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតកម្លាំងពលកម្ម នៅឃុំព្រះនិពាន្ដ ស្រុក គងពិសីខេត្តកំពង់ស្ពឺ ។

នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអរគុណមន្ត្រីរាជការ ដែលបានរួមចំណែកជាមួយអាជ្ញាធរខេត្ត ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនៅពេលនេះ ដែលជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ បានកាត់បន្ថយការចំណាយថវិកាមួយផ្នែក ក្នុងការជួលកម្លាំងពលកម្មផងដែរ។