លោកជំទាវ បាន ស្រីមុំ បានអញ្ជើញពិនិត្យមើលផ្លូវលំ ១ខ្សែរ ក្នុងភូមិទួលនិម្មិត្ត សង្កាត់ទួលល្វា ក្រុងប៉ៃលិន


ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញពិនិត្យមើលផ្លូវលំ ១ខ្សែរ ប្រវែង ១៧០០ម៉ែត្រ ស្ថិតក្នុងភូមិទួលនិម្មិត្ត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀមបើកការដ្ឋាននាពេលខាងមុខ ឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងការធ្វើដំណើរ និងដឹកកសិផលមកលក់នៅលើទីផ្សារ ដោយប្រើប្រាស់ថវិកាផ្ទាល់របស់ ឯកឧត្តមនាយឧត្តម អ៊ី ឈាន និងលោកជំទាវផ្ទាល់ 11-12-2018