មន្ទីរធនធានទឹក​ និង​ឧតុនិយម​ខេត្តស្វាយរៀង​ ចុះអន្តរាគមន៍ស្តារប្រឡាយគោរការ


ថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៨ មន្ទីរធនធានទឹក​ និង​ឧតុនិយម​ខេត្តស្វាយរៀង​ បានសហការជាមួយអាជ្ញាធរ ចុះអន្តរាគមន៍ស្តារប្រឡាយគោរការ ចំនួន ០១ខ្សែ ប្រវែង ២.០០០ ម ស្ថិតនៅក្នុងភូមិកែវជះ និងភូមិពោធិ៍ក្រូច ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ដើម្បីនាំទឹកពីអូរដំរីឆ្លង មកស្រោចស្រពស្រែស្រូវរបស់ប្រជាកសិករដែលកំពុងមានតម្រូវការទឹកប្រមាណ ៤៤៥ ហិកតា ។