លោកជំទាវ ខៀវ ទេពរង្ស៊ី បានអញ្ជើញជាអធិបតី ក្នុងពិធីសួរសុខទុក្ខនិងរៀបចំអាហារសម្រាប់កុមារពិការខ្សោយសតិបញ្ញា និងអូទិស្សីម នៅអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ HHC


នៅព្រឹកថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ ខៀវ ទេពរង្ស៊ី តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ក្នុងពិធីសួរសុខទុក្ខនិងរៀបចំអាហារសម្រាប់កុមារពិការខ្សោយសតិបញ្ញា និងអូទិស្សីម នៅអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ HHC ហើយលោកជំទាវក៏បានផ្តល់កិត្តិយសចូលរួមអបអរសាទរខួបទី៦នៃអង្គការHHCនេះផងដែរ។