ឯកឧត្តម ពេជ្រ វាសនា បានដឹកនាំក្រុមការងារត្រួតពិនិត្យរួម (Joint Inspection) ចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ លំហាច ក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង


នៅថ្ងៃពុធ ៥ កើត ខែមិគសិរ ឆ្នាំច សំរិទ្ឋិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ ១២ ខែធ្នូ ឆ្នាំ ២០១៨ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាយកគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប ដឹកនាំក្រុមការងារត្រួតពិនិត្យរួម (Joint Inspection) ដែលមានសមាសភាពចូលរួមពីតំណាង JICA, តំណាងស្ថានទូតជប៉ុន, តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង, តំណាងក្រុមហ៊ុនសាងសង់ ICB និង NCB, មន្ត្រី PMU និងមន្ត្រី​ PIUs​ ខេត្តគោលដៅនៃគម្រោង​ ចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ លំហាច ស្ថិតក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ មកទល់ពេលបច្ចុប្បន្ន ដំណើរការអនុវត្តគម្រោងជារួម សម្រេចលទ្ធផលបានប្រមាណ ៧០ % នៃទំហំការងារសរុប ។

ទំហំការងាររបស់អនុគម្រោងប្រព័ន្ធធារាសាស្រ្ត លំហាច មាន ៖
១- ការងារសាងសង់សំណង់ក្បាលហុងទឹក ចំនួន ០១ កន្លែង
២- ការងារសាងសង់សំណង់នាំទឹក ចំនួន ០១ កន្លែង
៣- ការងារជួសជុលប្រឡាយមេ ចំនួន ០១ ខ្សែ ស្មើនឹងប្រវែង ១៦,៤០ គម
៤- ការងារជួសជុលប្រឡាយថ្នាក់ទី ២ ចំនួន ១៣ ខ្សែ ស្មើនឹងប្រវែង ៤២,៥០ គម
៥- ការងារជួសជុល និងសាងសង់ប្រឡាយដោះទឹក ចំនួន ១៥ ខ្សែ ស្មើនឹងប្រវែង ៥២,៩០ គម
៦- ការងារជួសជុល និងសាងសង់ប្រឡាយថ្នាក់ទី ៣ ចំនួន ៩៤ ខ្សែ ស្មើនឹងប្រវែង ៦២ គម
៧- សាងសង់សំណង់សិល្បការសរុបចំនួន ៥៥៧ កន្លែង
៨- សាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១ កន្លែង ។