ឯកឧត្តម ឆាយ វណ្ណា អញ្ជើញចូលរួមសន្និបាតឥស្លាមពិភពលោក ក្រោមប្រធានបទ (សន្តិភាព ឥស្លាម )


ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមសន្និបាតឥស្លាមពិភពលោក ក្រោមប្រធានបទ «សន្តិភាព ឥស្លាម » មានគោលបំណង ពង្រឹងនិងព្រីកការបង្រូបបង្រួមសាមគ្គីភាពឥស្លាម ជាមួយគ្រប់បណ្តាសាសនាទាំងអស់ដើម្បីពិភពលោក សន្តិភាពនិងការអភិវឌ្ឍន៏ នៅទីក្រុងម៉ាកាស់ ( MAKKAH)
ប្រទេស អារ៉ាប៊ុីសេអូឌីត ចាប់ពីថ្ងៃទី១២ និង ១៣ ខែធ្នូ ឆ្នាំ២០១៨។

ពិធីបើកសន្និបាតឥស្លាមពិភពលោក បានប្រារព្ធពិធីបើកក្រោមអធិបតីភាពព្រះអង្គម្ចាស់ Khalid Al Faisal អភិបាល ទីក្រុងម៉ាកាស់ ដោយមានការអញ្ជើញចូលរួមពីតំណាងមកពីគ្រប់បណ្តាប្រទេសអ្នកកាន់សាសនាឥស្លាម និងបណ្តាប្រទេសអ្នកកាន់សាសនាឥស្លាមភាគតិចមានជាង១៧០ប្រទេស។

នៅក្នុងឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា បានជួបប្រាស្រ័យជាមួយនឹងថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនានា ដែលអញ្ជើញចូលរួមក្នុងសន្និបាទនេះ។ ឯកឧត្តមបានជម្រាបជូនអំពី ស្ថានភាពរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសមានសុខសន្តិភាពយ៉ាងពេញលេញ និងកំពុង មានការអភិវឌ្ឍន៏ រីកចំរើនសេដ្ខកិច្ចជាបន្តបន្ទាប់ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ ២០៣០នៅពេលខាងមុខ៕