ឯកឧត្តម ស សុខា ជួបប្រជុំពិភាក្សាជាមួយឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ជុំវិញរឿងតារាងបាល់មុខសាលាខេត្ត


ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបប្រជុំពិភាក្សាជាមួយឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ជុំវិញរឿងតារាងបាល់មុខសាលាខេត្ត ។

ជាលទ្ធផលទទួលបាន ២ចំណុច ដូចខាងក្រោម ៖
ទី១. តារាងមុខសាលាខេត្ត អនុញ្ញាតឱ្យប្រើប្រាស់តែកម្មវិធីកីឡាថ្នាក់ជាតិ ឬកម្មវិធីធំៗ តែប៉ុណ្ណោះ ។
ដោយឡែក ការហាត់សម ឬលេងល្មមៗ ប្រើប្រាស់ទីលានផ្សេងមួយទៀត ។
ទី២. តារាងមុខសាលាខេត្ត រៀបចំដាក់សំណាញ់
ព័ទ្ធជុំវិញ កុំឱ្យបាល់ចេញក្រៅ បង្កជាគ្រោះថ្នាក់ផ្សេងៗ ដោយយថាហេតុ ។