ឯកឧត្តម សុខ ឥសាន ថា ឯកឧត្ដមកឹម សុខា មិនឯកភាពជាតិ


ភ្នំពេញ៖ បន្ទាប់ពីឯកឧត្ដមកឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ បានថ្លែងដោយ ទូលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទនរោត្ដម សីហនុ ថា អ្នកនយោបាយខ្មែរ នៅមិនទាន់មានការឯកភាពជាតិ, បង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិជាមួយគ្នានៅឡើយទេ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ឯកឧត្ដម កឹម សុខា ប្រធានស្ដីទី គណបក្សសង្រ្គោះជាតិទេ ដែលមិនឯកភាពជាតិ ព្រោះមេបក្សប្រឆាំងរូបនេះ មិនគោរពច្បាប់។
ការលើកឡើង របស់អ្នកនាំពាក្យ គណបក្សកាន់អំណាចយ៉ាងដូច្នេះ បន្ទាប់ពីឯកឧត្ដមកឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ បានថ្លែងដោយ ទូលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទនរោត្ដម សីហនុ ថា អ្នកនយោបាយខ្មែរ នៅមិនទាន់មានការឯកភាពជាតិ, បង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិជាមួយគ្នានៅឡើយទេ។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់បន្ថែមថា “វាមិនដូចគាត់ថាទេ គាត់ហ្នឹងហើយដែលមិនឯកភាពជាតិនោះ បើឯកភាពជាតិគឺគោរពច្បាប់ហើយ ឯកភាពជាតិ លើមូលដ្ឋាននៃការគោរពច្បាប់ អីចឹងសម្ដេចនាយករដ្ឋមន្រ្ដី លោកលើកឡើង ថា កសាងប្រទេសទៅតាមនីតិរដ្ឋ អីចឹងទេ បើគាត់ធ្វើខុសច្បាប់ គាត់ត្រូវទទួលស្គាល់ការពិត ហើយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ អាហ្នឹងបានគេហៅថា ឯកភាពជាតិ បើយើងឯកភាពជាតិលើមនោសញ្ចេតនា អាហ្នឹងធ្វើឯកភាពជាតិម៉េចកើត បើគាត់មានបញ្ហាជាមួយច្បាប់ គាត់ឲ្យគេលើកលែងទោសឲ្យគាត់ បានថាឯកភាពជាតិ មិនមែនឯកភាពជាតិ លើមូលដ្ឋាននិទណ្ឌភាពឯណា ឯកភាពជាតិលើនីតិរដ្ឋ”៕