រកឃើញជ័យលាភីរត់ប្រណាំងកម្សាន្ត៣គីឡូម៉ែត្រនិង៥គីឡូម៉ែត្រ ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុងហើយ


ក្នុងថ្ងៃទី១នៃពិធីបុណ្យសមុទ្រនៅខេត្តកោះកុង កីឡាករជាយុវជន សិស្ស មន្ត្រីរាជការ ប្រជាពលរដ្ឋជាច្រើននាក់ រួមទាំងប្រជាពលរដ្ឋថៃផង បានចូលរួមក្នុងព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្ត៣គីឡូ និង៥គីឡូ ដែលមានទីតាំងនៅរង្វង់មូលជាប់ស្ពានខេត្តកោះកុង។

លទ្ធផលនៃការប្រកួតនេះមានដូចខាងក្រោម៖
*រត់ប្រណាំងកម្សាន្ត៣គីឡូម៉ែត្រ
ផ្នែកបុរស៖ ឈ្មោះ សុខ សំណាង (លេខ១), ឈ្មោះ សុប សារ៉ាប៊ុតន់ (លេខ២) និងឈ្មោះ សុវណ្ណ ចាន់ជុំភុន (លេខ៣)
ផ្នែកនារី៖ ឈ្មោះ ឆេង លី (លេខ១), ឈ្មោះ រឿន ធារ៉ា (លេខ២) និងឈ្មោះ ម៉ៃ ស្រីមុំ (លេខ៣)
*រត់ប្រណាំងកម្សាន្ត៥គីឡូម៉ែត្រ
ផ្នែកបុរស៖ ឈ្មោះ កាង ធឿន (លេខ១), ឈ្មោះ ប៉ែន តាង (លេខ២) និងឈ្មោះ នាង ពេជ្រពិសិដ្ឋ (លេខ៣)
ផ្នែកនារី៖ ឈ្មោះ អ៊ួន ច័ន្ទភត្រ្តា (លេខ១), ឈ្មោះ អ៊ុក ធារី (លេខ២) និងឈ្មោះ Kuso Sarika (លេខ៣)

សូមបញ្ជាក់ថា ប្រភេទកីឡាដែលមានក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះរួមមាន៖ រត់ប្រណាំងកម្សាន្ត ទ្រីយ៉ាត្លុង ជិះកង់កម្សាន្ត អុកចក្ត្រង្គ ប្រដាល់គុនខ្មែរ ជេតស្គី ទូកក្តោង ថាសហោះ ម៉ូតូធំ សីស្លាប និងរាំអន្តរជាតិ។