ឯកឧត្តមទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម អនុញ្ញាតឱ្យក្រុមប្រឹក្សាប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជាចូលជួបសម្តែងការគួរសម


ទីស្ដីការក្រសួង៖រសៀលថ្ងៃសុក្រ ០៧កើត ខែមិគសិរឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអនុញ្ញាតឱ្យក្រុមប្រឹក្សាប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជាចូលជួបសម្តែងការគួរសម និងជូនពរក្នុងរដូវបុណ្យគ្រីស្មាស ដែលដឹកនាំដោយឯកឧត្តម ហេង ចេង ជាប្រធានក្រុមប្រឹក្សា។