សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម


សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ០៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨

ចុះពិនិត្យចំការដាំដុះបន្លែ ព្រមទាំងបានពង្រឹងការអនុវត្តបច្ចេកទេស ការអនុវត្តគោលការណ៏ GAP និងផ្តល់យោបល់កែសម្រួលនូវចំនុចខ្វះខាត ដើម្បីត្រៀមសម្រាប់ការចុះត្រួតពិនិត្យ វាយតម្លៃរបស់ក្រុមគម្រោងថ្នាក់ជាតិនាពេលខាងមុខ។ ជាលទ្ធផលបានជួបកសិករ និងពិនិត្យចំការបន្លែ សរុបបានចំនួន០៩នាក់ ក្នុងនោះមានក្រុមកសិករនៅភូមិបី ឃុំល្វាលើ ចំនួន០៣នាក់, ក្រុមកសិករនៅភូមិថ្នល់បែកលិច ចំនួន០៣នាក់ និងនៅភូមិវាលរីលិច ឃុំស្វាយទាប ចំនួន០៣នាក់។