ឯកឧត្ត ចាន់ សុីណាត បានចុះពិនិត្យវឌ្ឍនភាព និងជម្រុញការងារអនុវត្តគម្រោង ADB អនុគម្រោង CW09 ប្រពន្ធ័ធារាសាស្ត្រ អូរក្រញ៉ាក


កាលពីថ្ងៃសុក្រ ៧កេីត ខែមិគសិរ ឆ្នាំច សំរិទ្ធិសក័ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៨ នាពេលកន្លងទៅ ឯកឧត្ត ចាន់ សុីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាព និងជម្រុញការងារអនុវត្តគម្រោង ADB អនុគម្រោង CW09 ប្រពន្ធ័ធារាសាស្ត្រ អូរក្រញ៉ាក ស្ថិតក្នុងឃុំមានរិទ្ធ, ឃុំឈេីទាល និងឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

អនុគម្រោងនៃប្រពន្ធ័ធារាសាស្រ្តអូរក្រញ៉ាកនេះ បាននិងងកំពុងអនុវត្តការងារដូចខាងក្រោម ៖
១. ជួសជុលខ្នងទំនប់អាងទឹកអូរក្រញ៉ាក ប្រវែង ៤.២០០ ម
២. ជួសជុលប្រឡាយមេ ប្រវែង ៤.៣០០ ម
៣. ជួសជុលប្រឡាយរងទី១ ប្រវែង ២.៧៦៥ ម
៤. ជួសជុលប្រឡាយរងទី២ ប្រវែង ៣.៧៤៥ ម
៥. បំពាក់សំណង់ទំនប់បង្ហៀរ ០១ កន្លែង
៦. បំពាក់សំណង់ទ្វារទឹកប្រភេទ Regulator ធំៗ ចំនួន ០៣ កន្លែង
៧. បំពាក់សំណង់សិល្បការតូចធំចំនួន ១៦៨ កន្លែង
៨. សាងសង់អគារទីស្នាក់ការសហគមន៍កសិករប្រេីប្រាស់ទឹក ប្រព័ន្ធធារាសាស្រ្តអូរក្រញ៉ាក ០១ កន្លែង
៩. ធ្វើការរៀបចំបង្កើត សកបទ ប្រព័ន្ធធារាសាស្ត្រអូរក្រញ៉ាក ចំនួន ០១

សមិទ្ធិផលទាំងនេះបានមកពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់បំផុតពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំក្រោមឱវាទ ក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនឹង ADB ។