កម្មវិធីអប់រំ និងផ្សព្វផ្សាយជាសាធារណ:ស្តីពីការចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន


ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៩:៣០ នាទីដល់ ២០:០០ នាទីយប់តាមរយ:គម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្ត JICA/MVRI ដោយទទួលបានកិច្ចសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងនាយកដ្ឋានពត៌មានវិទ្យានិងទំនាក់ទំនងសាធារណ: នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

កម្មវិធីនេះធ្វើឡើងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូបអោយយល់ដឹងបន្ថែមកាន់តែទូលំទូលាយចំពោះសេវាសាធារណ:តាមប្រព័ន្ធអនឡាញ និងជាពិសេសមានទទួលរៀបចំសំណុំឯកសារដាក់ពាក្យស្នើរសុំចុះបញ្ជីរថយន្ត និងឆៀករថយន្តជូនពុកម៉ែបងប្អូនរយ:ពេលបីថ្ងៃនៅទីតាំងផ្សព្វផ្សាយផ្ទាល់ នៅច្រកចូលកណ្តាលនៃផ្សារទំនើប អ៊ីអន១ ។