អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងវិធីទិវាជនមានពិការភាពកម្ពុជាលើកទី២០និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៦​


នាព្រឹកថ្ងៃចន្ទ​ ១០កើត ខែមិគសិរ​ ឆ្នាំច​ សំរិទ្ធស័ក​ ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៨​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងវិធីទិវាជនមានពិការភាពកម្ពុជាលើកទី២០និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៦​ ក្រោមប្រធានបទ​ លើកកម្ពស់សិទ្ធិជនមានពិការភាព​ធានាដល់ការធ្វើបរិយាប័ន្ននិងសមភាព និងបិទវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជូនជនមានពិការភាពជំនាន់ទី៣១​ នៅមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការបន្ទាយព្រាប​ ឃុំឆក់ឈើនាង​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី​ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ អភិបាលស្រុក​ លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិកក្នុងមណ្ឌល​ និងសិស្ស​ សរុបចំនួន​ ២៧១​ នាក់។
ក្នុងឱកាសនេះដែ​រ​ ឯកឧត្តម​បានឧបត្ថម្ភដល់៖​
+សិស្សចំនួន​ ១០៦នាក់​ ក្នុងម្នាក់ៗទទួលបានថវិកា​ ៥ម៉ឺនរៀល។
+លោក​គ្រូ​ អ្នកគ្រូ​ និងបុគ្គលិកចំនួន​ ១០២​នាក់​ ក្នុងម្នាក់ៗទទួលបានថវិកា​ ១០​ ម៉ឺនរៀល​។
+មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ​ជនពិការបន្ទាយព្រាប​ នូវថវិកា​ ៥​ លានរៀល។