ជំនួបសម្ដែងការគួរសមពីសំណាក់គណៈប្រតិភូសមាគមសហប្រតិបត្តិការក្រៅប្រទេស កំពង់ផែជប៉ុន (JOPCA) Courtesy call from a delegation from the Japan Overseas Ports Cooperation Association (JOPCA)


ថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានទទួលជួបសម្ដែងការគួរសមពីសំណាក់គណៈប្រតិភូមកពីសមាគម JOPCA ដឹកនាំដោយលោក Tatsuhiko Ikeda ប្រធានសមាគម អមដំណើរដោយលោក Yoshihisa Fujita ប្រធានគណៈកម្មាធិការផែនការ លោក Hiroshi Endo អគ្គលេខាធិការ និងលោក Masayuki Tanemur ប្រធានការិយាល័យផែនការគោលនយោបាយអន្តរជាតិ និងកំពង់ផែ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍។

ដំណើរទស្សនកិច្ចមកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូននេះ ធ្វើឡើងដើម្បីសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួង និងសមាគម JOPCA ដែលបានផ្ដួចផ្ដើមឱ្យមានសិក្ខាសាលាស្ដីពីកំពង់ផែកម្ពុជា – ជប៉ុន ឆ្នាំ ២០១៨ នេះ។

សមាគម JOPCA នេះគឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ១៩៩៣ ដោយសមាជិកសាជីវកម្ម ដែលមានដូចជា៖ អ្នកជំនាញការ និងអាជ្ញាធរកំពង់ផែ ក្នុងគោលបំណងលើកកម្ពស់មិត្តភាពអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យកំពង់ផែសមុទ្រ និងសកម្មភាពដឹកជញ្ជូនតាមផ្លូវសមុទ្រ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនគណៈប្រតិភូអំពីគំនិតផ្តួចផ្តើមទាំងឡាយ ទាក់ទងនឹងគម្រោងផែនការសម្រាប់អាណត្តិទី៦របស់ក្រសួង ដែលក្នុងនោះរួមមាន៖ គម្រោងពង្រីកកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ការសិក្សាគម្រោងនៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ AGT) កម្មវិធីថែទាំផ្លូវ (ROAD CARE mobile app) ដែលទើបត្រូវបានដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ និងប័ណ្ណបើកបរដែលមាន QR Code ផងដែរ។

On December 17, 2018 at the Ministry of Public Works and Transport, H.E. Sun Chanthol received a courtesy call by a delegation from JOPCA. The delegation was led by Mr. Tatsuhiko Ikeda, President of JOPCA.

He was accompanied by Mr. Yoshihisa Fujita, Director of Planning Committee, Mr. Hiroshi Endo, Secretary General, and Mr. Masayuki Tanemur, Chief Director of International Policy Planning Office, Port and Harbors Bureau in the Ministry of Land, Infrastructure, Transport and Tourism.

The visit to the Ministry was to express gratitude for the cooperation between the Ministry and JOPCA that resulted in the Cambodia-Japan Port Seminar 2018.
JOPCA is a NGO established in Japan in1993 by individual and corporate members such as port experts and port authorities for the purpose of promoting international friendship and technical cooperation in the field of port maritime and coastal activities.

The Senior Minister briefed the delegation on the Ministry’s sixth mandate initiatives including the expanded deep sea port of Sihanoukville, the pre-feasibility study of the Automated Guideway Transit, the recently launched Road Care Mobile App, and the Driver’s License with QR Code initiatives.