ការងារបច្ចុប្បន្ន CPP តើបច្ចប្បន្នសម្រេចបានជោគជ័យ អ្វីជាបញ្ហាប្រឈម, CPP នឹងធ្វើសន្និសីទព័ត៍មាន បង្ហាញលទ្ធផល ល្ងាចនេះ


ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នឹងរៀបចំសន្និសីទព័ត៌មានមួយនៅវេលាម៉ោងប្រមាណ ៥៖៣០នាទីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីបង្ហាញលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សលើកទី៤១ អាណត្តិទី៥ ដែលបានធ្វើឡើងរយៈពេល៣ថ្ងៃមកនេះ។