មន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកបាធាយ ចុះសិក្សាដល់ទីតាំងគម្រោងសាងសង់ឡើងវិញ ទំនប់ថ្មីជើង


ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកបាធាយ ដើម្បីចុះសិក្សាដល់ទីតាំងគម្រោងសាងសង់ឡើងវិញ ទំនប់ថ្មីជើង ស្ថិតក្នុងឃុំបាធាយ ស្រុកបាធាយ ។ ការសាងសង់ទំនប់នេះ គឺមានប្រវែង ១.៤៥០ ម និងមានបំពាក់សំណង់លូ ចំនួន ០៣ កន្លែង ។

តាមការរំពឹងទុក ក្រោយសាងសង់ឡើងវិញរួច ទំនប់ថ្មីជើង នឹងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវប្រាំង ចំនួន ១៥០ ហិកតា នៅក្នុងឃុំបាធាយ ស្រុកបាធាយ ។