សភាតំណាងប្រជាជនចិន ដឹកនាំក្រុមគ្រូពេទ្យផ្នែកឱសថបុរាណចិនមកពិនិត្យ និងព្យាបាលជូន ប្រជាជនកម្ពុជាដោយឥតគិតថ្លៃ


ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦–ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាង ប្រជាជនចិន និងជាអនុប្រធានមជ្ឈមណ្ឌល ផ្លាស់ប្តូរវប្បធម៌អន្តរជាតិចិន បានសុំអញ្ជើញអ្នកតំណាង រាស្ត្រកម្ពុជា ដើម្បីទៅចូលរួមទទួលសេវា ពិនិត្យសុខភាពដោយឥតគិតថ្លៃពីវេជ្ជបណ្ឌិតបុរាណ្យចិន ដែលមានជំនាញល្បីៗមកពីទីក្រុងប៉េកាំង។
នៅក្នុងជំនួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា ឯកឧត្តម បៃ ស៊ីជៀន (BAI Zhijian) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជនចិន និងជាអនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌អន្តរជាតិចិន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូ នៅ កម្ពុជានាពេលនេះ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ ជាមួយភាគីកម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌល ផ្លាស់ប្តូរវប្បធម៌ អន្តរជាតិរបស់ចិន ជាមួយរាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្តមបានបន្តថា ដំណើរទស្សនកិច្ចនេះ នឹងបាននាំមកនូវគ្រូ ពេទ្យ ឯកទេសមានជំនាញៗ និងមានបទពិសោធន៍ខាងផ្នែកឱសថបុរាណចិន ដើម្បីព្យាបាលសុខុ មាលភាព ជូនប្រជាពលរដ្ឋកម្ពុជា នៅទីក្រុងភ្នំពេញដោយឥតគិតថ្លៃ ដែលកម្មវិធីពិនិត្យព្យាបាលនេះ នឹងប្រព្រឹត្ត ទៅនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបានបន្ថែមថា ដំណើរទស្សនកិច្ចនេះ ក៏នឹងរៀបចំជា សិក្ខាសាលា រួមគ្នាមួយ រវាងផ្នែកឱសថបុរាណចិន និងផ្នែកឱសថបុរាណកម្ពុជា ដើម្បីលើកកម្ពស់សុខុ មាលភាព ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនចិនផងដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាង មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌អន្តរជាតិរបស់ចិន ជាមួយរាជបណ្ឌិត្យសភាកម្ពុជា។
សម្ដេច បន្ដថា កិច្ចសហប្រតិបត្តិការនេះក៏ដើម្បីផ្សព្វផ្សាយផ្នែកឱសថបុរាណចិន ក៏ដូចជាចូលរួម អភិវឌ្ឍន៍ការ លើកកម្ពស់ផ្នែកឱសថបុរាណកម្ពុជាផងដែរ។
សម្តេចបានលើកឡើងថា ទន្ទឹមនឹងការអភិវឌ្ឍវិស័យ វេជ្ជ សាស្ត្រទំនើប ការព្យាបាលតាមបែប វេជ្ជសាស្ត្របុរាណ ក៏ជាផ្នែកមួយសំខាន់រួមលើកកម្ពស់សុខមាល ភាពប្រជាជន។
សម្តេចប្រធានរដ្ឋសភាបានចាត់ទុកថា ប្រទេសទាំងពីរកម្ពុជា ចិនមានចំណងមិត្តភាព និងកិច្ច សហប្រតិបត្តិការជាយូរលង់មកហើយ។ កិច្ចសហប្រតិបត្តិការនេះបានបោះជំហានយ៉ាងលឿន ប្រកប ដោយផ្លែផ្កា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ។
សម្តេចបន្តថា ដំណើរទស្សន កិច្ចថ្មីៗមកនេះ នៃលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជា បានជំរុញឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការចិន-កម្ពុជាកាន់តែរឹងមាំទ្វេដង និងស៊ីជម្រៅថែមទៀត៕

256

257