វគ្គសិក្ខាសាលាផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាននៅខេត្តស្វាយរៀង


នៅថ្ងៃព្រហស្បតិ៍ ១៣ កេីត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងបរិស្ថានបានរៀបចំបេីកវគ្គសិក្ខាសាលាផ្សព្វផ្សាយមួយស្ដីពី ផលប៉ះពាល់សុខភាព ពីការបំពុលបរិស្ថានក្រោមអធិបតីភាពរបស់លោក ប៉ាក សុខារ៉ាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថានដែលមានសិក្ខាកាមនៃមន្ទីរនានាក្នុងខេត្តស្វាយរៀង ចូលរួមចំនួន ៥០នាក់ ស្រី១១នាក់ ក្នុងគោលបំណង ដេីម្បីបញ្រ្ជាបនូវចំណេះដឹងពីបញ្ហាប៉ះពាល់សុខភាពដែលបណ្ដាលមកពីការបំពុលបរិស្ថាន ទៅដល់មន្រ្តីនៃមន្ទីរបរិស្ថាន និងមន្រ្តីមន្ទីរនានាជុំវិញខេត្តស្វាយរៀង នៅសណ្ឋាគារវៃគោ ខេត្តស្វាយរៀង ។