សម្តេចហ៊ុន សែន កំពុងស្ថិតក្នុងខេត្តសៀមរាប ក្នុងដំណើរឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ និងខេត្តមួយចំនួនទៀតនាទិសពាយព្យនៃមាតុប្រទេស


ហ្វេសបុក ៖ ពេលនេះខ្ញុំកំពុងស្ថិតក្នុងខេត្តសៀមរាប ក្នុងដំណើរឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ និងខេត្តមួយចំនួនទៀតនាទិសពាយព្យនៃមាតុប្រទេស ដើម្បីពិនិត្យសមិទ្ឋផលជាតិ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមបណ្តាខេត្តទាំងនោះ។ ទន្ទឹមនឹងនេះ ខ្ញុំនឹងមានឱកាសបានពិនិត្យដោះស្រាយបញ្ហាប្រឈមជាក់ស្តែងមួយចំនួនជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗ ចៅៗ សិស្សានុសិស្សផងដែរ។
សូមអភ័យទោស ប្រសិនបើខ្ញុំមិនបានចុះសួរសុខទុក្ខបងប្អូន និងក្មួយៗ ចៅៗបានគ្រប់ទីកន្លែង អាស្រ័យដោយពេលវេលាតិច និងធ្វើដំណើរផ្លូវឆ្ងាយផង។
សូមជូនពរជនរួមជាតិជួបតែសំណាងល្អគ្រប់ៗគ្នា៕

se3 se2 se1