ជំនួបពិភាក្សារវាង ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងក្រុមហ៊ុន ICVeX


នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅសភាពាណិជ្ជកម្មកម្ពុជា មានជំនួបពិភាក្សាការងាររវាង ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងក្រុមហ៊ុន ICVeX អំពីពិព័រណ៍ស្ថាបត្យកម្ម និងតុបតែង ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៦-៨ ខែមិថុនា ឆ្នាំ២០១៩នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។

គោលបំណងនៃជំនួបនេះគឺធ្វើឡើងដើម្បីស្នើសុំយោបល់ពីការរៀបចំពិព័រណ៍ និងស្នើរសុំអោយសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញសមាជិក-សមាជិកា របស់សភាពាណិជ្ជកម្មកម្ពុជាអោយចូលរួមពិព័រណ៍អោយបានកុះករផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ងួន ម៉េងតិច បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយក្នុងការគាំទ្រ និងសហការរៀបចំពិព័រណ៍នេះ ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ។