នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ AIDA BELLA ដែលជានាវាទី ៣៣ មកពីកំពង់ផែ Phu Quoc ប្រទេសវៀតណាម ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


នៅថ្ងៃសុក្រ១៤កើត ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០៦:០០ ព្រឹកនាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ AIDA BELLA ដែលជានាវាទី ៣៣ មកពីកំពង់ផែ Phu Quoc ប្រទេសវៀតណាម ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរចំនួន ១.៩៧៧ នាក់ (ស្រី ៩៨៧ នាក់) និងនាវិកចំនួន ៦០៤ នាក់ (ស្រី ១០៨ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៦:០០ ល្ងាចថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ ។