ឯកឧត្តម ប្រាក់ សុខុន៖ ការមិនចួលរួមប្រជុំសភារបស់បក្សប្រឆាំង គឺមិនមែនកំហុសរបស់រាជរដ្ឋាភិបាលទេ ព្រោះរាជរដ្ឋាភិបាល ពុំបានរារាំង


ថ្លែងក្នុងជំនួបជាមួយ តំណាងអង្គការសហប្រជាតិជាតិ  លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានឲ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ថា ការមិនមានវត្តមានរបស់គណបក្សប្រឆាំងនៅសភាក្នុងការធ្វើការរួមគ្នានឹងគណបក្សកាន់អំណាចអស់មួយរយៈនេះមិនមែនជាកំហុសរបស់រដ្ឋាភិបាលទេ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់អំពីការឲ្យសារៈសំខាន់របស់រដ្ឋាភិបាលកម្ពុជាទៅលើវប្បធម៌សន្ទនា ហើយក៏បានគូសបញ្ជាក់ថា វត្តមានរបស់គណបក្សប្រឆាំងចូលរួមក្នុងសភានេះគឺពុំមែន រដ្ឋាភិបាលជាឧបសគ្គនោះទេ ព្រោះកន្លងមករយៈពេលចុងក្រោយនេះមានការសម្រេចថាចូលរូម ប៉ុន្តែក្រោយមកក៏មិនមានការចូលរួម និយាយរួម រាជរដ្ឋាភិបាលកម្ពុជា ពុំមែនជាឧបសគ្គ ពុំបានរារាំងការចូលរូមរបស់គណបក្សប្រឆាំងនៅក្នុងសភាទេ»។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានឲ្យដឹងបន្ថែមថា ឯកឧត្តមរដ្ឋមន្រ្តីប្រាក់ សុខុនបានប្រាប់តំណាងអង្គការសហប្រជាតិជាតិលោកស្រីស្មីត ថារដ្ឋាភិបាលបានសម្រួលឲ្យមានការចរចារវាងថ្នាក់ដឹកនាំនៃគណបក្សកាន់អំណាចគឺប្រជាជនកម្ពុជានិងគណបក្សប្រឆាំងគឺគណបក្សសង្រ្គោះជាតិ។ តែលោកថាគណបក្សប្រឆាំងបានច្រានចោលការសម្របសម្រួលនោះ។