ឯកឧត្តម ស៊ឹម កា និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាលជាមួយព្រះសង្ឃ លោកតាលោកយាយ និងចុះពិនិត្យការសាងសង់សមិទ្ធិនានានៅវត្តទេពនីមិត្ត


នៅថ្ងៃសៅរ៍ ១៥កើត ខែមិតសិរ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៨
ឯកឧត្តម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយព្រះសង្ឃ លោកតាលោកយាយ និងចុះពិនិត្យការសាងសង់សមិទ្ធិនានានៅវត្តទេពនីមិត្ត ហៅវត្តអញ្ចោញ រួមមានអគារសិក្សា ចំនួន ០២ ខ្នងមាន ១០ បន្ទប់ សាលាបុណ្យ និងក្លោងទា្វវត្ត ដែលស្ថិតនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។