ពិធីបេីកសិក្ខាសាលាបំប៉ន​ ស្តីពីការអនុវត្តសាកល្បងកញ្ជប់សម្ភារៈអំណានថ្នាក់ដំបូង


នៅព្រឹកថ្ងៃសៅរ៍ ១៥ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណះអភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាបំប៉ន ស្តីពីការអនុវត្តសាកល្បងកញ្ជប់សម្ភារះអំណានថ្នាក់ដំបូង ដល់គោលដៅស្រុក ក្រុង ៥ ក្រុងសៀមរាប ស្រុកក្រឡាញ់ ស្រុកពួក ស្រុកស្រីស្នំ ស្រុកអង្គរជុំ ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ ពិធីនេះរៀបចំនៅសាលាបឋមសិក្សា សម្តេច ទៀ បាញ់ គំរូ ស្រុកពួក ខេត្តសៀមរាប ។