ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ


នារសៀលថ្ងៃអង្គារ ៣រោច ខែមិកសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរៀបវារៈ៖
១-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំឆ្នាំ២០១៨
២-ទូទាត់ចំណូល-ចំណាយថវិការរបស់គណៈកម្មការប្រចាំឆ្នាំ២០១៨
៣-ពិនិត្យពិភាក្សាលើផែនការសកម្មភាពការងាររបស់គណៈកម្មការសម្រាប់ឆ្នាំ២០១៩ និង៤-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា៕