អភិបាល​រាជធានីភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាងសង់​គម្រោង​រំដួល​សុីធីនិង​សម្ពោធ​ការិយាល័យ​លក់របស់​ក្រុមហ៊ុន​រំដួល​អូ​វេសុី


រសៀល​ថ្ងៃ​ពុធ ០៤​រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី២៦ ខែធ្នូ ឆ្នាំ​២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាងសង់​គម្រោង​រំដួល​សុីធី​(អគារពហុមុខងារ)​និង​សម្ពោធ​ការិយាល័យ​លក់របស់​ក្រុមហ៊ុន​រំដួល​អូ​វេសុី ស្ថិត​នៅ​ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ​។​