មន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយមន្ត្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ ប្រព័ន្ធធារាសាស្ត្រ ចំនួន ០៣ ប្រព័ន្ធ


ថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៨ មន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយមន្ត្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួលការងារសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រ ចំនួន ០៣ ប្រព័ន្ធ ដែលបានបញ្ចប់ការដ្ឋាន ១០០% ។ ប្រព័ន្ធធារាសាស្ត្រ ទាំង ០៣ ប្រព័ន្ធនោះ រួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកជណ្តើរកាច់ ស្ថិតក្នុងឃុំក្រាំងអំពិល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
២. ប្រព័ន្ធធារាសាស្ត្រ ទំនប់បឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ
៣. ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកលំពូ ស្ថិតក្នុងឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ។