ឯកឧត្តម ពេជ្រ វាសនា បានចុះពិនិត្យមើលការងារសាង់សង់សំណង់ វារីអគ្គិសនីខ្នាតតូចនៅសំណង់មេរលាំងជ្រៃ


ព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរិទ្ឋិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ២៨ ខែធ្នូ ឆ្នាំ ២០១៨ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមានការចូលរួមពីប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តកំពង់ស្ពឺ បានចុះពិនិត្យមើលការងារសាង់សង់សំណង់ វារីអគ្គិសនីខ្នាតតូចនៅសំណង់មេរលាំងជ្រៃ ស្ថិតនៅភូមិអន្លង់ធម៌ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។