លោកជំទាវ មាន សំអាន និងឯកឧត្តម ទឹម ផន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ ជនពិការ និវត្តជន និងប្រជាពលរដ្ឋក្រីក្រ ចំនួន ២១២នាក់ នៅឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង


នាព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា និងដោយមានការរួមពីលោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុកសុីធរកណ្តាល បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ ជនពិការ និវត្តជន និងប្រជាពលរដ្ឋក្រីក្ររស់នៅភូមិខ្នារ ភូមិបឹងជ័រ ភូមិព្រៃទឹង ភូមិឈើទាល និងភូមិគោករកា សរុបចំនួន ២១២នាក់ នៅឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។ ក្នុងឱកាសនោះដែរ លោកជំទាវ និងឯកឧត្តម ក៏បានអញ្ជើញនាំនូវអំណោយផ្តល់ជូនអ្នកដែលបានចូលរួមរួមមាន ក្រម៉ា និងថវិកាមួយចំនួនផងដែរ ព្រមទាំងបានរៀបចំកម្មវីធីជួបជុំពិសាអាហារសាមគ្គីដើម្បីអបអរសាទរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ។