គណៈប្រតិភូព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ផន សូគីម


នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែមិគសិរ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ផន សូគីម អគ្គលេខាធិការរងព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៦:៥៥នាទីល្ងាច ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ។

សពឯកឧត្តម ផន សូគីម ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ២HA២ ផ្លូវបេតុង ភូមិថ្មី សង្កាត់គោកឃ្លាន ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕