នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង ច្បាប់ ស្តីពី កៅស៊ូនៅកម្ពុជា


នាថ្ងៃចន្ទ ៩រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៨.៣០ នាទីព្រឹក នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង ច្បាប់ ស្តីពី កៅស៊ូនៅកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧកញ៉ា បណ្ឌិត ម៉ុង ឬទ្ធី សហប្រធានក្រុមការងារទី១ “កសិកម្ម និងកសិឧស្សាហកម្ម” តំណាងផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងវត្តមានរបស់ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានលោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា ព្រមទាំងវត្តមានសមាជិកសាមជិកាមកពី សភាពាណិជ្ជកម្មកម្ពុជា សមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា នឹងក្រុមហ៊ុនម៉ុង រិទ្ធី និងតំណាងពីក្រុមហ៊ុនជាច្រើនរូបទៀត។
កិច្ចប្រជុំពិភាក្សានេះគឺ ក្នុងគោបំណងចង់ឲ្យក្រុមហ៊ុន ធុរជនដែលកំពុងធ្វើធុរកិច្ច វិនិយោគ ដែលកំពុងធ្វើការប្រកបមុខរបរទទួលទានពាក់ពន្ធនឹងកៅស៊ូ នៅកម្ពុជា ដើម្បីផ្តល់ធាតុចូល នឹងយោបល់ដែលផ្នែកឯកជនយើងមិនស្របតាម និងចង់ដាក់បន្ថែម ឬដកនៅចំណុចណាមួយក្នុងមាត្រា នៃ សេចក្តីព្រាងច្បាប់ ស្តីពី កៅស៊ូ នៅកម្ពុជា នេះ ដើម្បីធ្វើយ៉ាងណារកចំណុចអនុវត្តឲ្យមានប្រសិទ្ធិភាព នឹងតម្លាភាពខ្ពស់ រវាងរដ្ឋាភិបាល ផ្នែកឯកជន នៅកម្ពុជា។
បន្ទាប់ពីបានធ្វើការពីភាក្សានេះរួច កិ្ចប្រជុំបានទទួលនៅលទ្ធផល និងបន្តធ្វើសកម្មភាពរកដំណោះស្រាយរាល់ចំណុចដូចខាងក្រោម៖
១. តស៊ូមតិពាក់ពាន់នឹងពន្ធលើការនាំចេញ និងពន្ធកាត់ទុក កៅស៊ូនៅកម្ពុជា
២. ផ្នែកឯកជន ដែលមានសហប្រធានក្រុមការងារទី១ នៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា បន្តស្នើសុំពេលវេលាល្មមសមស្រប ដើម្បីធ្វើការសិក្សា កែប្រែ ខ្លឹមសារ ក្នុងមាត្រាដែលមានក្នុងសេចក្តីព្រាងច្បាប់នេះ
៣. បង្កើតក្រុមការងារដើម្បីធ្វើការពិចារណា និងសិក្សាដោយក្រុមជំនាញផ្នែកច្បាប់របស់ផ្នែឯកជន លើសេចក្តីព្រាងច្បាប់កៅស៊ូនេះ (សភាពាណិជ្ជកម្មកម្ពុជា និងសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា)
៤. ស្នើធ្វើសិក្ខាសាលាមួយ ស្តីពី សេចក្តីព្រាងច្បាប់កៅស៊ូកម្ពុជា ដែលទទួលបន្ទុកដោយផ្នែកឯកជន និងអញ្ជើញរាល់ភាគីសំខាន់ៗពាក់ពន្ធខាងផ្នែករដ្ឋាភិបាល(អន្តរក្រសួង) និងផ្នែកឯកជន

កិច្ចប្រជុំពិភាក្សាត្រូវបានបញ្ចប់នៅវេលាម៉ោង១០ និងសែសិបនាទីព្រឹក នាថ្ងៃខែ និងឆ្នាំដដែល ប្រកបដោយស្មារតីភាតរភាពខ្ពស់។