សន្និសីទ​ថ្នាក់​តំបន់​ស្ដីពី ការ​រៀន​​ប្រកប​ដោយ​ប្រសិទ្ធភាព តាម​បរិស្ថាន​ដែល​មាន​បច្ចេកវិទ្យា​ព័ត៌មាន​កម្រិតទាប


រាជធានី​ភ្នំពេញ៖ សន្និសីទ​ថ្នាក់​តំបន់​ស្ដីពី ការ​រៀន​ប្រកប​ដោយ​ប្រសិទ្ធភាព តាម​បរិស្ថាន​ដែល​មាន​បច្ចេកវិទ្យា​ព័ត៌មាន​កម្រិតទាប ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ផ្តោត​ទៅ​លើ​ការ​សិក្សា​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​បរិបទ​នៃ​បច្ចេកវិទ្យា​កម្រិត​ទាប ដោយ​ផ្តោត​លើ​ករណី​សិក្សា​នៃ​ព័ត៌មាន​ពិភពលោក វប្បធម៌ បរិយាកាស​សង្គម និង​ការ​ចូលរួម​ពី​ភាគី​ក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វីក ប្រព័ន្ធ​ព័ត៌មាន​បៃតង និង​ការ​សិក្សា​ជា​ច្រើន​ទៀត។

កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​សុក្រ ១៣​រោច ខែ​មិគសិរ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​សាកលវិទ្យាល័យ​កម្ពុជា៕