ឯកឧត្តម ស៉ិន​ វុទ្ធី អញ្ជើញបើកកិច្ចប្រជុំ ស្តីពីការគ្រប់គ្រងវិស័យធនធានទឹក​ និងឧតុនិយម​ ដែលផ្តោតលេីរបៀបវារ:​ ចំនួន​ ០៥សំខាន់ៗ​


ព្រឹកថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង កិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមគ្រប់រាជធានី-ខេត្ត ស្តីពីការគ្រប់គ្រងវិស័យធនធានទឹក​ និងឧតុនិយម​ ដែលផ្តោតលេីរបៀបវារ:​ ចំនួន​ ០៥សំខាន់ៗ​ ដែលរួមមាន៖
១-ការងារគ្រប់គ្រងរដ្ឋបាល​ និងសវនកម្ម
២-ការងារគ្រប់គ្រង​ អភិរក្ស​ និងអភិវឌ្ឍន៍​វិស័យធនធានទឹក​ និងឧតុនិយម
៣-ការងាររៀបចំផែនការគ្រប់គ្រង​ អភិរក្ស​ និងអភិវឌ្ឍន៍
៤-ការផ្ទេរសិទ្ធិអំណាច​ ការគ្រប់គ្រង​វិស័យធនធានទឹក​ និងឧតុនិយម​ ទៅថ្នាក់ក្រោមជាតិ
៥-ការងារបណ្តាញសង្គមទាំងអស់ពាក់ព័ន្ធនឹង​វិស័យធនធានទឹក​ និងឧតុនិយម​៕