រដ្ឋបាលខេត្ត បាននឹងកំពុងដំណើរជួសជុលផ្លូវមិត្តភាពកម្ពូជាកូរ៉េ (KOICA)ភ្ជាប់ពីចំណុចផ្លូវមុខអង្គរខាងកើតផ្សារភូមិភាគ៤ មកស្តុបស៊ីធីអង្គរ ដោយជួសជុល និងអ៊ុតបេទីម បានប្រវែង ២គីឡូម៉ែត្រ


គិតត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្ត បាននឹងកំពុងដំណើរការជួសជុលផ្លូវកូម៉ៃភ្ជាប់ពីចំណុចផ្លូវមុខអង្គរខាងកើតផ្សារភូមិភាគ៤ មកស្តុបស៊ីធីអង្គរ ដោយជួសជុល និងអ៊ុតបេទីម បានប្រវែង ២គីឡូម៉ែត្រ លើប្រវែងសរុបប្រមាណ៥,៥គីឡូម៉ែត្រ។

សូមបញ្ជាក់ថានេះជាការដ្ឋានជួសជុលផ្លូវទី២របស់រដ្ឋបាលខេត្ត ដែលការដ្ឋានជួសជុលផ្លូវទី១ គឺផ្លូវ ៣០ម៉ែត្រ ដែលកំពុងដំណើរពង្រីក និងជួសជុលឡើងវិញទាំងស្រុង។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត សុំការយោគយល់ពីសាធារណជនផងដែរចំពោះការលំបាកធ្វើដំណើរនាពេលកន្លងមក ព្រោះថាកំណាត់ផ្លូវទាំង ២ខ្សែនេះ គឺបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងបង្កការលិច និងជ្រាយគ្រឹះ រួមផ្សំនឹងការដឹកជញ្ជូនធ្ងន់ក្នុងពេលកំពុងជន់លិច ជាហេតុធ្វើឲ្យមានការខូចខាតច្រើនក្នុងរដូវវស្សាកន្លងមកនេះ។

លើសពីនេះ អាជ្ញាធរអប្សរាក៏បាននឹងកំពុងបំពាក់ភ្លើងបំភ្លឺសាធារណៈ នៅលើកំណាត់ផ្លូវនេះចាប់ពីចំណុចភ្ជាប់ជាមួយផ្លូវមុខអង្គរ មកដល់ ចំណុចប្រសព្វជាមួយផ្លូវ ៣០ម៉ែត្រផងដែរ។