ពិធីរាប់បាត្រសមណសិស្សដែរប្រឡងធម្មវិន័យត្រី ទោ ចំនួន ៣២៥ អង្គនៅបរិវេណវត្តទេពពោធិវង្ស ហៅវត្តថ្មី


នៅព្រឹកថ្ងៃអាទិត្យ ១ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ឈួន ហុក សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អញ្ជើញជាអធិបតីភាពក្នុងពិធីរាប់បាត្រសមណសិស្សដែរប្រឡងធម្មវិន័យត្រី ទោ ចំនួន ៣២៥ អង្គ និងប្រគេនជាបច្ច័យចំនួន ២លានរៀល របស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណះអភិបាលខេត្តសៀមរាប និងលោកជំទាវ ទាង អេង ទៀ សីហា នៅក្នុងពិធីរាប់បាត្រនេះផងដែរ ។

ពិធីរាប់បាត្រនេះរៀបចំនៅបរិវេណវត្តទេពពោធិវង្ស ហៅវត្តថ្មី (សាលាអនុគុណក្រុងសៀមរាប ខេត្តសៀមរាប)។