នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ WESTERDAM ដែលជានាវាទី ០១ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


នៅថ្ងៃច័ន្ទ ២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៧:០០ ព្រឹកនាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ WESTERDAM ដែលជានាវាទី ០១ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ១.៨៨៧ នាក់ (ស្រី ១.០០៣ នាក់) និងនាវិកចំនួន ៧៨៦ នាក់ (ស្រី ១២៣ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ២១:០០ ល្ងាចថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Nhatrang ប្រទេសវៀតណាម ។