មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ចុះអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវខ្វះទឹក ៦៥០ ហិកតា


ព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៩ ក្រុមមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ចុះអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវខ្វះទឹក ៦៥០ ហិកតា នៅភូមិតាសល់ ស្រណាល និងភូមិចែកអង្ករ ឃុំសំប៊ួរ ស្រុកមង្គលបូរី ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម ០៣ គ្រឿង និងយកប្រភពទឹកពីដៃស្ទឹងមង្គលបូរី ។