លោកជំទាវ​ មាន​ សំអាន​ បានអញ្ជេីញ​ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនៃគណៈបក្សកុម្មុយនីស្តវៀតណាម


នារសៀលថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩​ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ លោកជំទាវ​ មាន​ សំអាន​ សមាជិកគណៈកម្មាធិការកណ្តាល​ អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការកណ្តាល​ និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា​ បានអញ្ជេីញ​ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនៃគណៈបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយ​ឯកឧត្តម​ TRAN CAM TU លេខាធិការមជ្ឈិមបក្ស​ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម​ ដែលមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី០៩-១១​ ខែមករា​ ឆ្នាំ២០១៩៕