ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ បានទទួលស្វាគមន៍ឯកឧត្តម ឧត្តមនាវីទោ XU HIHUA នាយសេនាធិការរង កងនាវាតំបន់សមុទ្រខាងជើង នៃកងទ័ពរំដោះប្រជាជនចិន


រសៀលថ្ងៃពុធ ៤ កើត ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព .ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩
ខេត្តព្រះសីហនុ៖ ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ បានទទួលស្វាគមន៍ឯកឧត្តម ឧត្តមនាវីទោ XU HIHUA នាយសេនាធិការរង កងនាវាតំបន់សមុទ្រខាងជើង នៃកងទ័ពរំដោះប្រជាជនចិន អញ្ជើញចូលជួបសម្តែងការគួរសម ក្នុងឱកាសឯកឧត្តមដឹកនាំប្រតិភូកង នាវាចម្បាំងចំនួន០២គ្រឿង និងនាវាផ្គត់ផ្គង់០១គ្រឿង
១-PLANS WU HU (FFG 539) ២-PLANS HAN DAN (FFG 579) ៣-PLANS DON PIN (AOR 960)(នាវាផ្គត់ផ្គង់) របស់កងកម្លាំងពិសេស៥៣៩ នៃកងទ័ពជើងទឹកចិនPLA
មកចូលចតនៅផែស្វយ័តក្រុងព្រះសីហនុ ដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៩ ក្នុងបំណងរឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អរវាងកងទ័ព និងកងទ័ពជាពិសេសប្រទេសទាំងពីរកម្ពុជា-ចិន៕