កិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ


នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើតខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករាឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេស បានរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដោយ មានការអញ្ជេីញចូលរួម​ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ ឯកឧត្តម Qian Keming អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក ឈិន សេងងួន អភិបាលខេត្តស្តីទី​ ខេត្តព្រះ សីហនុ ។
កិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួល ផ្តោតសំខាន់នៃកិច្ចសហប្រតិបត្តិការ ផ្តល់ឱកាសដល់ភាគីក្រុមហ៊ុន អាជ្ញាធររាជរដ្ឋាភិបាល លើកសំណើ ពិភាក្សា សំដៅអភិវឌ្ឍតំបន់សេដ្ឋ កិច្ចពិសេសក្រុងព្រះសីហនុ ឱ្យកាន់តែប្រសើថែមទៀត ។
លោក ឈិន សេងងួន អភិបាលខេត្តស្តីទីមានប្រសាសន៍ថា :​ រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់អំពីសន្តិសុខ សុវត្ថិភាព ជាពិសេសក្រសួងមហាផ្ទៃ ត្រៀមបញ្ជូនកម្លាំងពិសេសចំនួន ៦០នាក់បន្ថែមទៀត:​ដើម្បីជួយការពារសន្តិសុខ សុវត្ថិភាពខេត្តព្រះសីហនុ ។ បច្ចុប្បន្ន រដ្ឋបាលខេត្តមានកម្លាំង ៣ប្រភេទចំនួន ៩០នាក់ ក្នុងនោះស្នងការខេត្ត ៣០នាក់ នគរបាលព្រំដែនទឹក ៣០នាក់ និងកងរាជ អាវុធ ហត្ថ ៣០នាក់ បែងចែកវេនល្បាតការពារជាប្រចាំ ការបង្ការ បង្ក្រាប ទប់ស្កាត់បទល្មើសនៅតាមចំណុចគោលដៅក្នុងភូមិសាស្ត្រក្រុងព្រះ សីហនុ ។