លោកជំទាវ ឯម ប៉ុណ្ណានិង លោកជំទាវ ហ៊ុនចាន់ធី ម៉ៅធនិនបានមូលមតិគ្នារៀបចំអង្គកឋិនទានមួយដង្ហែរទៅកាន់វត្តស្បូវរីក ស្រុកភ្នំក្រវាញ


នៅថ្ងៃទី២១ និង២២ ខែតុលាឆ្នាំ២០១៦ សាខាសមាគមនារីខេត្តពោធិ៍សាត់ដឹកនាំដោយលោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកប្រតិបត្តសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ និង លោកជំទាវ ហ៊ុនចាន់ធី ម៉ៅធនិន ប្រធានកិត្តយសសាខា រួមជាមួយលោកជំទាវ លោក ស្រី ជាសមាជិកសាខាទាំង អស់បានមូលមតិគ្នារៀបចំអង្គកឋិនទានមួយដង្ហែរទៅកាន់វត្តស្បូវរីក ស្រុកភ្នំក្រវាញ ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធិផលនានាក្នុងវត្ត បច្ច័យដែលអង្គកឋិនរបស់សាខាទទួលបានក្នុងអង្គពិធីសរុបមានចំនួន 52,200,000 ៛ (ហាសិបពីរលាន ពីររយពាន់រៀលគត់) ក្នុងនោះយើងបានប្រគេន 25,000,000 ៛ សំរាប់វត្ត ស្បូវរីក ស្រុកភ្នំក្រវាញ 15,000,000 ៛ សំរាប់វត្តព្រះវិហ៊ារហ្លួង ស្រុកក្រគរ និង បច្ច័យ មួយចំនួនទៀតសំរាប់ប្រគេនដល់វត្តមួយចំនួនទៀតដែលកំពុងមានការខ្វះខាត ៕

a4 a3 a2 a1