ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រួមដំណើរដោយ ឯកឧត្ដម សួស គង់ និង ឯកឧត្ដម នួន ដាញ៉ិល បានអញ្ជើញពិនិត្យការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែប្រវែង ១៧ គ.ម


ព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច
សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដម សួស គង់ និង ឯកឧត្ដម នួន ដាញ៉ិល រដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ និងក្រុមបច្ចេកទេស បានអញ្ជើញពិនិត្យការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែប្រវែង ១៧ គ.ម មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុចភូមិខ្ចាស់ឃុំខ្ចាស់ដោយឆ្លងកាត់ឃុំចាន់ ស ទៅភ្ជាប់និងឃុំខ្នារពោធិ៍ ក្នុងភូមិសាស្រ្ដស្រុកសូទ្រនិគមខេត្តសៀមរាប ។
លទ្ធផលសម្រេចបាន ២២% គ្រោងនឹងក្រាលកៅស៊ូបញ្ចប់នៅខែសីហា ឆ្នាំ២០១៩ ។
សូមរំលឹកថា គម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ គ្រោងនឹងស្ថាបនាផ្លូវ DBST ចំនួន ៦ ខ្សែសរុបប្រវែង ១២២ គ.ម ក្នុងចន្លោះពីឆ្នាំ ២០១៦-២០២០ នៅខេត្តសៀមរាប ៕