ប្រធានគណៈកម្មការទី៨ព្រឹបនទ្ធសភា ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-វៀតណាម និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សហការជាមួយគណៈប្រតិភូសហព័ន្ធនារីវៀតណាម បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន២៥០គ្រួសារ


នាព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹបនទ្ធសភា ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-វៀតណាម និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សហការជាមួយគណៈប្រតិភូសហព័ន្ធនារីវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោកជំទាវ ង្វៀន ធិហ៊រឡេ សមាជិកសហព័ន្ធនារីវៀតណាម និងជាប្រធានក្រុមហ៊ុន peace tour បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន២៥០គ្រួសារ ដែលស្ថិតនៅក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្នងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងដោយបានការអញ្ជើញចូលរួមពីតំណាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកជំទាវតំណាងរាស្ត្រខេត្តពោធិ៍សាត់ ឯកឧត្តមអនុប្រធានគណបក្សខេត្ត លោកអភិបាលរងខេត្ត និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។

សូមបញ្ជាក់ថា អំណោយដែលលោកជំទាវ និងគណៈប្រតិភូនាំយកមកចែកជូនប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន១០គីឡូក្រាម នំ០២ប្រអប់ និងថវិកាចំនួន១២០,០០០រៀល(ដប់ពីរម៉ឺនរៀល)៕