កិច្ចប្រជុំ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ​​ចិន


រាជធានី​ភ្នំពេញ៖ ​ក្រសួង​អប់រំ យុវជន និង​កីឡា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ​​នៃ​សាធារណរដ្ឋ​ប្រជាមានិត​​ចិន បាន​រៀប​ចំ​កិច្ចប្រជុំ ដើម្បី​បង្ហាញ​ពី​ភាព​ជា​ដៃ​គូ​នៃ​កម្មវិធី​អភិវឌ្ឍន៍​​សហប្រជាជាតិ ជាមួយ​រដ្ឋាភិបាល​​ ចិន និង​វិស័យ​ឯកជន ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ក្រោម​គម្រោង​​កម្មវិធី​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

ជាមួយ​គ្នា​នេះ​ដែរ កិច្ចប្រជុំ​នេះ​បាន​ធ្វើ​​​​កិច្ចពិភាក្សា​ស្ដីពី​​គម្រោង​សាកល្បង​សំខាន់​​​ៗ រវាង​​រដ្ឋាភិបាល​​កម្ពុជា និង​​ចិន ​លើ​ការ​កសាង​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ (ICT) ព្រមទាំង​ដើម្បី​ស្វែង​យល់​ពី​តម្រូវ​ការ​​របស់​​កម្ពុជា​ ពាក់ព័ន្ធ​នឹង​ការ​បណ្តុះបណ្ដាល​ ICT និង​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ​​​

កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំឡើង​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​រសៀល​ថ្ងៃ​ពុធ ១១​កើត ខែ​បុស្ស ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា៕