រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចុះពិនិត្យមើលសកម្មភាពថតភាពយន្ត រឿង Onoda 1000 nights in jungle ដែលកំពុងថតនៅកណ្តាលព្រៃនៃឧទ្យានជាតិ បូកគោ


លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អមដោយឯ.ឧ លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងបានឆ្លៀតឱកាសចុះពិនិត្យមើលសកម្មភាពថតភាពយន្ត រឿង Onoda 1000 nights in jungle ដែលកំពុងថតនៅកណ្តាលព្រៃនៃឧទ្យានជាតិ បូកគោ នៃខេត្តកំពត នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។ ភាពយន្តនេះ គឺជាកិច្ចសហការផលិតរវាងផលិតករបារាំង និងផលិតករជប៉ុន ក្រោមកិច្ចសម្របសម្រួលពីនាយកដ្ឋានភាពយន្តកម្ពុជា និង CFC ។