ជ័យជម្នះ ៧មករា គឺជាថ្ងៃប្រវត្តិសាស្រ្ត និង ជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជាគ្រប់រូបដែលគ្មានជនណាម្នាក់បដិសេធបានឡើយ


កំពង់ឆ្នាំងៈ លោក កែវ ពៅ ប្រធានមន្ទីរសាធារណ
ការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និង ជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានចុះជួយឃុំកំពង់ហៅ បានថ្លែងថាៈ ជ័យជម្នះ ៧មករា ១៩៧៩ គឺជាថ្ងៃប្រវត្តិសាស្រ្ត និង ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាគ្រប់រូបមិនអាចជនណាម្នាក់បដិសេធបានឡើយ មាន៧មករា ទើបធ្វើឱ្យ ប្រទេសយើងមានសុខសន្តិភាព ឯភាពជាតិ និងការអភិវឌ្ឍរីកចំរើន ដល់បច្ចុប្បន្ននេះ។

លោកបានថ្លែងដូចនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧ មករា១៩៧៩-៧មករា ២០១៩ នាព្រឹកថៃ្ងទី២០ ខែមករាឆ្នាំ ២០១៩
ដោយមានការចូលរួមពី លោក ឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុកកំពង់លែង លោកលោកស្រីក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរភូមិ ប្រជាពលរដ្ឋព្រះសង្ឃ ចូលរួមសរុបចំនួន ១៧០អង្គ/នាក់ នៅឃុំពង់ហៅ ស្រុកកំពង់លែង។

ក្នុងឱកាសនោះផងដែរ លោក កែវ ពៅ បានអានសុន្ទរកថារបស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី និង ជា ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានគូស បញ្ជាក់ថាៈ ៧មករា ជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវរំលឹកដល់គុណបំណាច់ របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលបានសម្លាប់ជាតិ សាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃរាប់លាននាក់ ដែលគ្មានទេនៅក្នុងប្រវត្តិសាស្ត្រ មនុស្សជាតិលើពិភពលោក។

លោកកែវ ពៅ បានបញ្ជាក់បន្តថាៈអស់រយៈពេល
៤០ឆ្នាំ កន្លងទៅនេះ ផ្តើមចេញពីជ័យជម្នះ ប្រជា
ជនកម្ពុជា បានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលប្រទេសនៅលើពិភព លោក ទាំងមូលស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យ ពូជសាសន៍,ពីសង្រ្គាមរ៉ាំរ៉ៃរាប់ទស្សវត្សរ៍ ការបាក់បែកជាតិ,បែងចែកទឹកដី ក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេរហូតដល់មានការរីកចំរើនលើគ្រប់វិស័យ ធ្វើអោយ ប្រជាជនមានជីវភាពធូធារ និងមានកំណើនសេដ្ឋកិច្ចកើនឡើងឥតឈប់ ឈរ ដែលធ្វើឱ្យប្រទេសលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា។

តំណាងអោយសមាជិកសមាជិកាអង្គមីទ្ទិញ បានឡើងប្តេជ្ញាចិត្ត រួមសាមគ្គីគ្នាការពារឱ្យបានរឹងមាំ និងរីកចម្រើនថែមទៀតនូវសមិទ្ធផល៧ មករា ប្តេជ្ញាបន្តអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី ៦នៃរដ្ឋសភាដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខប្តេជ្ញាប្រឆាំងដាច់ខាតអ្នកប្រព្រឹត្តបំពានច្បាប់រដ្ឋធម្មនុញ្ញ និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ប្តេជ្ញាគាំទ្របេក្ខភាពលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីគ្រប់អាណត្តិ។

នៅក្នុងពិធីនោះដែរលោកកែវ ពៅនិងសមាជិកអង្គមីទិ្ទញ បានចូលរួមរាប់ បាតប្រគេនព្រះសង្ឃ៥អង្គមកពី៥វត្ត និងៈបានប្រគេនក្នុងមួយវត្តៗទទួលបានបច្ច័យ៤០ម៉ឺុនរៀលនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតដើម្បីឧទ្ទិសកុសលជូលដល់បុព្វការីជនញាតិការទាំងប្រាំពីសន្តានដែលបានពលីជីវិត និងចែកឋានទៅកាន់លោកខាងមុខ សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និង មានរៀបចំហូបអាហារសាមគ្គីជូនដល់សមាជិកសមាជិកាបានចូលរួមផងដែរ៕